UNITAR Online Catalogue
ការរៀបចំថវិកាដែលឆ្លើយតបទៅនឹងអាកាសធាតុតាមវិស័យ
Planeta
Antecedentes
IMPORTANT: Please register directly on the course website: http://unccelearn.org/
បទបង្ហាញអេឡិចត្រូនិចនេះ នឹងចាប់ផ្ដើមបង្ដាញអ្នកពីរបៀបដែលរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងការប្រឈមនៃការប្រែប្រួលអាកាសធាតុ តាមរយៈការចាត់ចែងថវិកាដ៏ឲ្យបានល្អបំផុត។ បទបង្ហាញនេះ នឹងពន្យល់អំពីអភិក្រមថ្មីមួយដើម្បីបញ្ជ្រៀបហានិភ័យនិងឧកាសនៃការប្រែប្រួលអាកាសធាតុ ទៅក្នុងការរៀបចំថវិកា។ ការណ៍នេះហៅថា ការរៀបចំថវិកាដែលឆ្លើយតបទៅនឹងអាកាសធាតុតាមវិស័យ ដែលអនុញ្ញាតឲ្យវិស័យនានា អាចពិនិត្យមើលច្បាស់លាស់លើការវិនិយោគដែលអាចនឹងអនុវត្តទៅបានល្អប្រសើរ ក្នុងក្របខណ្ឌអាកាសធាតុប្រែប្រួល។
បទបង្ហាញអេឡិចត្រូនិចនេះ ត្រូវបានបង្កើតឡើងដោយ UNDP ដើម្បីពង្រឹងអភិបាលកិច្ចសម្រាប់ហិរញ្ញវត្ថុនៃការប្រែប្រួលអាកាសធាតុ ដែលជាប្រយោជន៍ដល់កម្មវិធីសម្រាប់ប្រជាជនក្រីក្រ និងងាយរងគ្រោះ (២០១២-២០១៦) ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលស្វីសដេន។ មាតិការនេះ ផ្អែកលើការស្រាវជ្រាវរបស់លោក គីត ណីកូសាន់ (Kit Nicholson) ។
Contenido y estructura
ខ្លឹមសារនៃបទបង្ហាញនេះ គឺជាករណីសិក្សាមួយលើគម្រោងធារាសាស្ត្រនៅប្រទេសថៃ គឺគម្រោងភ្លីជុមប៉ុល ដែលព័ត៌មានត្រូវបានបញ្ជូនដោយផ្អែកលើអភិក្រមជាក់ស្ដែង រួមជាមួយលំហាត់អនុវត្តន៍ជាក់ស្ដែង។ នៅចុងបញ្ចប់នៃបទបង្ហាញ អ្នកនឹងមានឧកាសធ្វើតេស្តចំណេះដឹងដែលអ្នកទទួលបាន តាមរយៈការឆ្លើយសំណួរចំនួន ១០ ដែលមានស្រាប់។ ប៉ុន្តែ ការធ្វើតេស្តនេះមិនមែនជាកាត្វកិច្ច ដែលចាំចាច់ត្រូវតែធ្វើនោះទេ។ បទបង្ហាញនេះ គឺជាកម្រងអត្ថាធិប្បាយ ដូច្នេះអ្នកចាំចាច់ត្រូវបើកស្ដាប់សម្លេង។ អ្នកក៏អាចទាញយកឯកសារដែលមានបទអត្ថាធិប្បាយ និងសន្ទានុក្រមជាទម្រង់ PDF ចាប់ពីបទបង្ហាញទី១ នៅពេលដែលអ្នកចុចលើបទបង្ហាញដែលមាននៅខាងក្រោមមុខនឹងអ្នកចាប់ផ្ដើម។
Público objetivo
បទបង្ហាញអេឡិចត្រូនិចនេះ ត្រូវបានរៀបចំឡើងសម្រាប់មន្ត្រីរាជការក្នុងក្រសួងតាមវិស័យដែលរងឥទ្ធិពលដោយការប្រែប្រួលអាកាសធាតុ ជាពិសេសវិស័យកសិកម្ម។ ប៉ុន្តែ អ្នកផ្សេងទៀតដែលចាប់អារម្មណ័ ក៏អាចទទួលបានអត្ថប្រយោជន៏ពីបតបង្ហាញនេះផងដែរ។